តុលាការផ្តន្តាទោសដាក់ពន្ធនាគារសកម្មជនប្រឆាំងការបូមខ្សាច់
យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងខេត្តកោះកុងបានផ្តន្ទាទោសដាក់ពន្ធនាគារសកម្មជនបីនាក់របស់អង្គការមាតាធម្មជាតិ ជាអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថាន បន្ទាប់ពីព្រះរាជអាជ្ញាបានចោទប្រកាន់ពួកគាត់ពីបទគំរាមកំហែងបង្កការខូចខាតអំឡុងការបន្តយុទ្ធនាការរបស់ខ្លួនប្រឆាំងក្រុមហ៊ុនមួយ ដែលពួកគាត់ចោទថា បានបូមខ្សាច់ខុសច្បាប់នៅព្រែកមួយក្នុងមូលដ្ឋាន។ …