សាលាឧទ្ធរណ៍​​​តម្កល់​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​​សកម្មជន​​​ទាំង​​​១១​​​រូប​​​

កាល​​​ពីម្សិលមិញ សាលាឧទ្ធរណ៍​​​បាន​​​តម្កល់​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​​សកម្ម​​​ជន​​​១១រូប​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​តវ៉ាកាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ប៉ុន្តែ បាន​​​កាត់​​​សម្រាល​​​​​​ទោស​​​សម្រាប់​​​ពួក​​​គាត់​​​ទាំង​​​អស់​​​លើក​​​លេង​​​តែ​​​សមាជិក​​​លេច​​​ធ្លោ​​​បំផុត​​​នៃ​​​ក្រុម​​​នេះប៉ុណ្ណោះ​​​។​​​ … ចុង​​​ចោទ​​​ប្រាំ​​​​​​ពីរ​​​រូប​​​ក្នុង​​​ចំណោម​​​ចុង​​​ចោទ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ពាក់​​​កណ្តាល​​​ខែ​​​វិច្ឆិកា​​​ ពី​​​បទ​​​បិទចរាចរណ៍​​​អំឡុង​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ខាង​​​មុខ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ប្រឆាំង​​​នឹង​​​​​​សាលា​​​រាជ​​​ធានី​​​ដែល​​​មិន​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ជន់​​​លិច​​​នៅ​​​តំបន់​​​បឹង​​​កក់​​​ ដែល​​​ពួក​​​គាត់​​​រស់​​​នៅ​​​។ ចុង​​​ចោទ​​​បួន​​​រូប​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​ពីបទ​​​ “រារាំង​​​មន្ត្រី​​​រាជ​​​ការ​​​សាធារណៈ​​​” ខណៈ​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ប្រឆាំង​​​នឹង​​​ការ​​​ចាប់ខ្លួន​​​​​​ចុង​​​ចោទ​​​​​​ប្រាំ​​​ពីរ​​​រូប​​​ខាង​​​លើ​​​។ … លើក​​​លេង​​​តែ​​​អតីត​​​ព្រះ​​​សង្ឃ​​​ សឹង ហៃ ចេញ​​​ តុលាការ​​​ក៏​​​បាន​​​កាត់​​​បន្ថយ​​​ប្រាក់​​​ពិន័យ​​​ពី​​​២លាន​​​រៀល​​​សម្រាប់​​​សកម្ម​​​ជន​​​​​​ទាំង​​​នេះ​​​មក​​​នៅ​​​​​​ចន្លោះ​​​ពី​​​១លាន​​​រៀល​​​ទៅ​​​១,៥លាន​​​រៀល​​​ផង​​​ដែរ​​​។ ចៅ​​​ក្រម​​​ជំនុំជម្រះ​​​ ងួន អីុម បាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​​​បាន​​​សម្រេច​​​ “តម្កល់​​​សាលក្រម​​​ផ្តន្ទាទោស​​​របស់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ទុក​​​ជា​​​បាន​​​ការ​​​”។ … ប៉ុន្តែ ចៅ​​​ក្រម​​​​​​ ងួន អីុម បានមាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ជឿ​​​ការ​​​អះអាង​​​របស់​​​ពួក​​​គាត់​​​ដែល​​​​​លើក​​​ឡើង​​​ថា ​​​សកម្មភាព​​​របស់​​​ពួក​​​គាត់​​​​​​មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ចរាចរណ៍​​​នោះ​​​ឡើយ​​​។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/22182/