ក្រសួង​ការពារ​ជាតិ​ជ្រើស​រើស​និសិ្សត​ចូល​បម្រើ​កង​ទ័ព​

ក្រសួង​ការពារ​ជាតិ​បាន​ប្រកាស​ជ្រើស​រើស​​និស្សិ​ត-សិស្ស​ ជាង​​ ៦០០ ​នាក់​ ឲ្យ​ចូល​​សិក្សា​វគ្គ​នាយ​ទាហាន​សកម្ម​ នាយ​ទាហាន​ទ័ព​ជើង​គោក និង​នាយ​ទាហាន​បន្តវេន​ ដោយ​ចាប់​ផ្តើម​ចែក​ពាក្យ​និង​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ចូល​ប្រ​ឡងចាប់​ពី​ថ្ងៃ​ទី​ ១ ​ដល់​ថ្ងៃ​ទី​ ៣០​ ខែ​ធ្នូ។ នេះ​បើ​យោង​ទៅតាម​សេ​ច​ក្តី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​​កាល​ពីម្សិល​មិញ។ ក្នុងលិខិត​ជូន​ដំណឹង​របស់​ក្រសួង​ការ​ពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ឆ្នាំ​សិក្សា ​២០១៤-​២០១៥ ក្រសួង​ការពារ​ជាតិ​ជ្រើស​រើស​និស្សិត​-សិស្ស​ឲ្យ​ចូល​សិក្សា​វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​ ១៩​ ចំនួន​ ១២០​ នាក់​ ដែល​មាន​រយៈពេល​សិក្សា​ ៤​ឆ្នាំ​ នៅ​សាលា​នាយ​ទាហាន​សកម្ម​។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1ylDOhO