ជនសង្ស័យសម្លាប់ស្ត្រីហូឡង់ត្រូវបានចាប់ខ្លួន
នគរបាលកាលពីយប់ថ្ងៃអង្គារបានចាប់ខ្លួនបុរសអាយុ ៣៥ឆ្នាំ ម្នាក់ដែលបានសារភាពថា បានប្រព្រឹត្តអំពើឃាតកម្មលើស្រ្តីជនជាតិ ហូឡង់ ម្នាក់ដែលជាបុគ្គលិករបស់អង្គការសហប្រជាជាតិនិងការវាយប្រហារដ៏ព្រៃផ្សៃទៅលើកូនស្រីរបស់ស្ត្រីរងគ្រោះ នៅក្នុងអំពើចោរកម្មបានកើតឡើងនៅផ្ទះរបស់ជនរងគ្រោះ នៅជិតមហាវិថី ព្រះនរោត្តម កាលថ្ងៃចន្ទ។ នេះបើតាមនគរបាលដែលបានថ្លែង។ អ្នកនាំពាក្យនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងកាលពីម្សិលមិញថា ជនសង្ស័យដែលកំណត់អត្តសញ្ញាណថា មានឈ្មោះ ជា ពិន ត្រូវបានចាប់ខ្លួននៅវេលាម៉ោងប្រហែល ៩ យប់កាលយប់ថ្ងៃអង្គារនៅ វត្តថាន់ ដែលមានចម្ងាយតែពីរបីរយម៉ែត្រពីផ្ទះស្ត្រីរងគ្រោះឈ្មោះ Daphna Beerdsen អាយុ ៣១ឆ្នាំ ហើយបុរសនេះធ្លាប់ជាប់ពន្ធនាគារចំនួនពីរដងរួចហើយពីបទចោរកម្មក្នុង ឆ្នាំ១៩៩៧ និង ២០០៧។ …
វង្ស សុខេង
http://postkhmer.com/national/2011-01-03-04-07-05/113726-2014-05-01-03-57-28