លោក ហ៊ុន សែន បកស្រាយ​រឿង​លើក​តម្កើង ស៊ន សៀវម៉ី

ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់​ជុំវិញ​ការ​ដែល​កម្ពុជា​ប្រឹង​អួត​ពី​រង្វាន់​មេដាយ​មាស​កីឡាការិនី ស៊ន សៀវម៉ី ដោយ​ពន្យល់​ថា គឺ​ដោយ​សារ​តែ​កម្ពុជា​មិន​ដែល​ឈ្នះ​មេដាយ​មាស​ពី​មុន​មក ហើយ​ការ​ឈ្នះ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​លេច​ធ្លោ​ក្នុង​ក្រប​ខ័ណ្ឌ​តំបន់ និង​អន្តរជាតិ។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​បក​ស្រាយ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ជុំវិញ​ពិធី​ដ៏​គគ្រឹង​គគ្រេង ស្វាគមន៍​ការ​វិល​ត្រឡប់​របស់​កីឡាការិនី សៀវម៉ី ថា៖ «ដោយ​សារ​តែ​អាមួយ​ហ្នឹង (មេដាយ​មាស) បាន​ចាំបាច់​មាន​ម៉ូតូ​អម​តាំង​ពី​ពោធិ៍ចិនតុង​នោះ ព្រោះ​អាមួយ​ហ្នឹង​វា​អត់​ដែល​មាន ខ្ញុំ​បញ្ជាក់​ថា អត់​ដែល​មាន​តាំង​ពី​មួយ​ជីវិត​របស់​កម្ពុជា​តែ​ម្តង»។ ...

តាំង វីដា
http://bit.ly/1vX3xyy