រដ្ឋាភិបាលចាត់វិធានការគ្រប់គ្រងលើការពពោះជំនួស ខណៈអាជីវកម្មនេះប្តូរទិសមកកម្ពុជា

រដ្ឋាភិបាលនឹងកោះប្រជុំនៅខែនេះដើម្បីចាប់ផ្ដើមដោះស្រាយក្ដីកង្វល់នានាដែលលើកឡើងថា កង្វះការគ្រប់គ្រងលើអាជីវកម្មពពោះជំនួសអាចនាំឱ្យមានការកើនឡើងយ៉ាងគំហុកនូវចំនួនភ្នាក់ងារយកកម្រៃជើងសារលើសេវាពពោះជំនួសដែលធ្វើប្រតិបត្តិការនៅកម្ពុជា និងប្ដីប្រពន្ធបរទេសដែលធ្វើដំណើរមកទីនេះដើម្បីប្រើសេវារបស់ពួកគេ។ លោក ផុន ពុធបុរី អ្នកនាំពាក្យក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា ក្រសួងនេះគ្រោងរៀបចំកិច្ចប្រជុំមួយនៅសប្ដាហ៍ក្រោយដើម្បីពិភាក្សាអំពីការពពោះជំនួស និងផលប៉ះពាល់របស់វាមកលើកម្ពុជា និងដើម្បីចាប់ផ្ដើមរៀបចំសេចក្តីលម្អិតស្តីពីការឆ្លើយតបរបស់រដ្ឋាភិបាល។ …

Sonia Kohlbacher
http://www.cambodiadailykhmer.com/33883