ខណៈ​កូដកម្ម​នៅ​រោងចក្រ​ផលិត​ស្បែកជើង​ ​វី​ង​ស្តារ​ ​ក្នុង​ខេត្តកំពង់ស្ពឺ​ ​ចូល​ដល់​ថ្ងៃ​ទី​៣ ​កម្មករ​រោងចក្រ​បិទផ្លូវ​

កាលពី​ម្សិលមិញ​ ​កម្មករ​រោងចក្រ​រាប់​ពាន់​នាក់​នៅ​រោងចក្រ​ផលិត​ស្បែកជើង​ ​វី​ង​ស្តារ​ ​បាន​បិទផ្លូវ​ទៅ​កាន់​រោងចក្រ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​អស់​រយៈពេល​ពីរ​ម៉ោង​ ​។​ ពួក​គេ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​បន្ថែម​ត្រឹម​ប្រាំ​ដុល្លារ​ ​និង​អនុវត្ត​ច្បាប់​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​  ​បន្ទាប់​ពី​ការ​ចរចា​សម្របសម្រួល​បាន​បរាជ័យ​កាលពី​ថ្ងៃ​អង្គារ​។​ ​ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ ​នេះ​ជា​ថ្ងៃ​ទី​៣​ហើយ​នៅ​ក្នុង​ជម្លោះ​មួយ​ដែល​មាន​កម្មករ​រាប់​ពាន់​នាក់​បាន​ធ្វើការ​តវ៉ា​នៅ​ខាងក្រៅ​រោងចក្រ​ ​វី​ង​ស្តារ​។​ ​លោក​ ​ផ​ន​ ​ផល​ ​អគ្គលេខាធិការ​រង​នៅ​សហជីព​សេរី​កម្មករ​ ​ដែល​បាន​រៀបចំ​កូដកម្ម​នេះ​បាន​មាន​ប្រសាសន៍​ថា​ “​យើង​បាន​បិទផ្លូវ​ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស្វែងរក​ដំណោះស្រាយ​មួយ​តាម​ការ​ទាមទារ​របស់​កម្មករ​។​ ​យើង​មិន​ចង់​តវ៉ា​ទេ​ ​ប៉ុន្តែ​យើង​គ្មាន​ជម្រើស​ ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​សម​ស្រប​មួយ​ពី​ម្ចាស់​ក្រុមហ៊ុន​” ​។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​កម្មករ​បាន​ឈរ​ត្រៀបត្រា​នៅ​លើ​ផ្លូវជាតិ​លេខ​៣ ​ចាប់ពី​ម៉ោង​ ៧​ព្រឹក​ ​ដល់​ម៉ោង​៩​ព្រឹក​។​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/12181/