រដ្ឋសភាកម្ពុជាអនុម័តច្បាប់បីសម្រាប់កែទម្រង់ប្រព័ន្ធយុត្តិធម៌
សមាជិកសភាដែលមកតែពីគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ បានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ សេចក្តីព្រាងច្បាប់ទាំងពីរនេះបានទទួលរងការរិះគន់ពីសង្គមស៊ីវិលនិងអង្គការសហប្រជាជាតិផងដែរ។ តំណាងរាស្ដ្រគណបក្សកាន់អំណាចទាំង៦៥រូបដែលមានវត្តមានក្នុងកិច្ចប្រជុំបានចំណាយពេលត្រឹមតែជាង ៤ម៉ោងប៉ុណ្ណោះដើម្បីអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរដោយគ្មានសំឡេងជំទាស់នោះឡើយ។ …
ស៊ុយ ហ៊ាមខេមរា
http://khmer.voanews.com/content/all-three-judicial-reform-laws-now-passed-by-assembly/1921328.html