សមត្ថកិច្ច​រារាំង​យុវជន​និង​ព្រះសង្ឃ​មិន​ឲ្យ​ទៅ​មើល​បង្គោល​សីមា​ព្រំដែន

សមត្ថកិច្ច​ចម្រុះ​ទាហាន និង​នគរបាល ខេត្ត​កណ្តាល បាន​ធ្វើ​ការ​រារាំង​យុវជន​និង​ព្រះសង្ឃ​ជាង ២០០ នាក់​និង​អង្គ​ដែល​បាន​ព្យាយាម​ចូល​មើល​ការ​កំណត់​បង្គោល​សីមា​រវាង កម្ពុជា និង វៀតណាម កាល​ថ្ងៃ​សុក្រ​កន្លង​មក ខណៈ​ពួក​គេ​បាន​ទៅ​ធ្វើ​ពិធី​បុណ្យ​ពុទ្ធ​សាសនា​មួយ នៅ​ក្នុង ឃុំ​ព្រែក​ថ្មី ស្រុក​កោះ​ធំ ខេត្ត​កណ្តាល។ មន្រ្តី​ម្នាក់​ក្នុង​ចំណោម​មន្រ្តី​នគរបាល​ដែល​បាន​ព្យាយាម​រារាំង យុវជន និង​ព្រះ​សង្ឃ ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ទៅ​ក្រុម​សកម្មជន​ទាំង​នោះ​ថា អាជ្ញាធរ​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​ទាំង​នោះ​ទៅ​មើល​បង្គោល​ព្រំដែន កម្ពុជា‑វៀតណាម ទេ ពីព្រោះ​សកម្មជន​ទាំង​នោះ​មិន​បាន​ជម្រាប​ទៅ​អាជ្ញាធរ​ជា​មុន។ ...

មាស សុខជា
http://bit.ly/1qXocRf