អាជ្ញាធរ​ទម្លាក់​​​​​​ការ​​​ទទួល​ខុសត្រូវ​ឲ្យ​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​ នៅ​​​ពេល​​​​ការស៊ើបអង្កេត​​ករណី​​​បុក​​​ហើ​​​យ​​​រត់​​​ជាប់គាំង​

ខណៈ​​​ដែល​​​យុវជន សន ចាន់ ជាជនរងគ្រោះ​ដោយសារ​ការ​បុក​ហើយ​​​រត់សម្រាក​នៅ​​​លើ​គ្រែ​ក្នុង​​​មន្ទីរ​​ពេទ្យ​​​រង់ចាំ​​យុត្តិធម៌​សម្រាប់​​​ការ​​​ស្លាប់​​​​របស់​​​បងប្រុស​ខ្លួន​ ក្រុម​​​​​​មន្ត្រី​មកពី​កង​​​យោធពល​ខេមរភូមិន្ទ​ និង​​​នគរបាល​ចរាចរ កំពុង​តែ​ចង្អុល​ដាក់​គ្នា​​​ក្នុង​​​ការ​​​ចាប់​​​អ្នក​​​បើក​​​បរ​​​ដែល​​​រត់​​​គេ​​​ខ្លួន​​​។ កាល​​​ពី​​​​មួយ​​​សប្តាហ៍​​​មុន​​​គិត​​​មក​​​ទល់​ពេលនេះ ​សន ចាន់​​​ ​​អាយុ​១៨ឆ្នាំ កំពុង​​​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​​​​ជាមួយ​បងប្រុស​​​​របស់ខ្លួន​​​ឈ្មោះ សន ប៉ាល់  ពេល​​​នោះ​​ស្រាប់​​​តែ​​​រថយន្ត​សង្គ្រោះ​បន្ទាន់​​​​​មួយ​​​គ្រឿង​​​របស់​កង​យោធពល​ខេមរភូមិន្ទ​​​​​ដែល​ដឹក​ទាហាន​​​ម្នាក់​​​ពី​​​ខេត្ត​​​សៀម​​​រាប​​​ បាន​​បុក​ពួក​​​គេ​​​​​នៅ​​​ក្នុ​​​ងខណ្ឌឫស្សីកែវ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/15115/