សមត្ថកិច្ច​ ចុះ​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​លើ​ទីតាំង​២​កន្លែង​នៅ​ក្បែរ​វត្ត​ភ្នំ​ ជួយ​មនុស្ស​បាន​៣៥​នាក់​ និង​ចាប់​ជនសង្ស័យ​១​នាក់​ ទៅ​សាកសួរ​

កម្លាំង​ឈានមុខ​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ និង​បង្ក្រាប​ជាក់ស្តែង​លើ​ទីតាំង​អាជីវកម្ម​ចំនួន​២​កន្លែង​ នៅ​ក្បែរ​វត្ត​ភ្នំ​ ហើយ​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ និង​ជន​រង​គ្រោះ​សរុប​ចំនួន​ ៣៥​នាក់​ (​ស្ត្រី​ ៣៤​នាក់​)​ ឱ្យ​ផុត​ពី​ការ​ជួញដូរ​មនុស្ស​។ …

ឈន ណន
https://postkhmer.com/national/news/940832