លោក ប៉ាវ ស៊ីណា អះអាង​ថា មិន​ខ្លាច​ចំពោះ​ការ​គំរាម​ចាប់​ខ្លួន

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​បញ្ជាក់​ថា មិន​បារម្ភ​អ្វី​ឡើយ​ចំពោះ​ការ​គំរាម​របស់​សមត្ថកិច្ច បើ​ទោះ​ជា​សមត្ថកិច្ច សង្កាត់​ចោមចៅ បាន​គំរាម​ធ្វើ​ការ​ឃាត់​ខ្លួន​ប្រសិន​បើ​លោក​នៅ​តែ​បន្ត​ចូល​រួម​ធ្វើ​ការ​តវ៉ា​ជាមួយ​កម្មករ​ទៀត។ លោក ស៊ីណា ដែល​ត្រូវ​បាន​កម្មករ និង​មហាជន​ភាគ​ច្រើន​ស្គាល់​ថា ជា​សហជីព​មួយ​ដែល​តែង​តែ​ជួយ​កម្មករ​មិន​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​នោះ បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា សមត្ថកិច្ច សង្កាត់​ចោមចៅ បាន​កោះ​ហៅ​លោក​ឲ្យ​ទៅ​ជួប​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់​ពី​លោក​បាន​ដឹក​នាំ​កម្មករ​នៅ​រោងចក្រ ជីមលី ហែ​ក្បួន​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ជាតិ ដោយ​បាន​អាន​នូវ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ដាក់​រូប​លោក​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ …

មុំ គន្ធា
http://bit.ly/1r7zhm8