លោក​ ទៀ បាញ់​៖ ការ​ដាក់​ទណ្ឌកម្មការ​ដាក់​សម្ពាធ​ពី​ខាង​ក្រៅ ​វា​មិន​ធ្ងន់ធ្ងរ​​ដូច​ការ​រស់នៅ​ក្នុង​របប​ ប៉ុល​ ពត ទេ

លោក​ ទៀ ​បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​ថ្លែង​ទៅ​កាន់​យោធា​ និង​មន្ត្រី​នៃ​​​គណ​បក្ស​កាន់​អំណាច​ដោ​យ​បាន​ប្រៀប​ធៀប​អំ​ពី​ការ​ដាក់​ទណ្ឌ​កម្ម​ និង​ការ​ដាក់​សម្ពាធ​ពី​ប្រ​ភព​ខាង​ក្រៅ​ មក​លើរាជ​រដ្ឋា​​​ភិបាល​បច្ចុ​ប្បន្ន​​ថា វា​មិន​ធ្ងន់​ធ្ងរ​ ដូច​ការ​រស់​នៅ​ក្នុង​របប​ ​ប៉ុល ពត​ នោះ​ទេ។​ ​ក្នុង​ពិធី​​អប​អរ​សាទរ​​​ខួប ​៤២​ ឆ្នាំ ទិ​វា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុ​ល ​ពត​ ២០​ ​មិថុនា ១៩៧៧-​២០ ​មិថុនា​ ២០១៩​ នៅ​ភូមិ​កោះ​ថ្ម ​ឃុំ​ទ​ន្លូង​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ ​លោក​ ទៀ ​បា​ញ់​ ​ថ្លែង​ថា​៖ ​«​ខ្ញុំ​ចាត់​ទុក​ថា​ ការ​ដាក់​ទណ្ឌ​កម្ម​ការ​ដាក់​សម្ពា​​ធ​យ៉ាង​ណា​ក៏​ដោយ​ គឺ​មិន​មាន​ស្អី​ហួស​ពី​សម័យ​ដែល​ ប៉ុល​ ព​ត វា​បង្កើត​គុក​ឥត​ជញ្ជាំង​ ហើយ​ដំ​ណើរ​ការ​របស់​វា​ គឺ​ដល់​អាយុជីវិត​ចាំ​តែ​ម៉ោង​ណា ​ពេល​ណា ​វេលា​ណា ​យក​ទៅ​វ៉ៃចោល​ តែ​ប៉ុ​ណ្ណឹង​»​។​ ...

នៀម ឆេង
https://bit.ly/2Xnu2n7