ធនាគារជាតិខ្វះធនធានគាំទ្រធនាគារក្នុងស្រុក
ធនាគារជាតិនៃកម្ពុជា (NBC) ខ្វះធនធានក្នុងការពង្រឹងស្ដង់ដារបទប្បញ្ញត្តិ និងជំនួយសង្គ្រោះដល់ធនាគារដែលមានដំណើរការមិនសូវល្អក្នុងអំឡុងពេលត្រូវការ។ នេះបើយោងតាមភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទាន Standard & Poor (S&P)។ វិស័យធនាគាររបស់កម្ពុជាត្រូវបានគេកត់សម្គាល់ថា ជាវិស័យមានហានិភ័យខ្ពស់ដោយទទួលបានពិន្ទុ ៩ ក្នុងចំណោម ១០ លើការវាយតម្លៃហានិភ័យរបស់ឧស្សាហកម្មធនាគារប្រចាំប្រទេស (BICRA )ឆ្នាំ២០១៤ របស់ S&P ចេញផ្សាយកាលពីថ្ងៃ ទី៦ ខែកុម្ភៈ។ ពិន្ទុរបស់កម្ពុជាស្មើនឹងប្រទេសម៉ុងហ្គោលី ប៉ាពួញូវហ្គីណេ វៀតណាម និងអាហ្សង់ទីន។ … ជាមួយនឹងធនាគារចំនួន ៤៤ (រួមទាំងធនាគារឯកទេស) ប្រាក់ចំណេញពីមូលធនវិនិយោគជាមធ្យមគឺ ៨,១ ភាគរយនៅចន្លោះពី ឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៣ កំណើនឥណទានកើនឡើងប្រហែល ៣០ ភាគរយក្នុងមួយឆ្នាំ ហើយអនុបាតប្រាក់កម្ចីធៀបទៅនឹងប្រាក់បញ្ញើជិត ១០០ ភាគរយ។ ចំណុចនេះ S&P សន្និដ្ឋានថា វិស័យធនាគារនឹងនៅតែងាយទទួលរងគ្រោះដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំង និងអនុបាតរួមតូច។ …
Eddie Morton
http://bit.ly/1zYvZCf