ធនាគារ​ជាតិ​ខ្វះ​ធនធាន​គាំទ្រ​ធនាគារ​ក្នុង​ស្រុក

ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ខ្វះ​ធនធាន​ក្នុង​ការ​ពង្រឹង​ស្ដង់ដារ​បទ​ប្បញ្ញត្តិ និង​ជំនួយ​សង្គ្រោះ​ដល់​ធនាគារ​ដែល​មាន​ដំណើរការ​មិន​សូវ​ល្អ​ក្នុង​អំឡុង​ពេល​ត្រូវ​ការ។ នេះ​បើ​យោង​តាម​ភ្នាក់ងារ​វាយតម្លៃ​ចំណាត់​ថ្នាក់​ឥណទាន Standard & Poor (S&P)។​ វិស័យ​ធនាគារ​របស់​កម្ពុជា​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ជា​វិស័យ​មាន​ហានិភ័យ​ខ្ពស់​ដោយ​ទទួល​បាន​ពិន្ទុ ៩ ក្នុង​ចំណោម ១០ លើ​ការ​វាយតម្លៃ​ហានិភ័យ​របស់​ឧស្សាហកម្ម​ធនាគារ​ប្រចាំ​ប្រទេស (BICRA )ឆ្នាំ​២០១៤ របស់ S&P ចេញ​ផ្សាយ​កាលពី​ថ្ងៃ ទី៦ ខែ​កុម្ភៈ។ ពិន្ទុ​របស់​កម្ពុជា​ស្មើ​នឹង​ប្រទេស​ម៉ុងហ្គោលី ប៉ាពួ​ញូវហ្គីណេ វៀតណាម និង​អាហ្សង់ទីន។ ... ជាមួយ​នឹង​ធនាគារ​ចំនួន ៤៤ (រួម​ទាំង​ធនាគារ​ឯកទេស) ប្រាក់​ចំណេញ​ពី​មូលធន​វិនិយោគ​ជា​មធ្យម​គឺ ៨,១ ភាគរយ​នៅ​ចន្លោះ​ពី ឆ្នាំ​២០០៩ ដល់ ឆ្នាំ​២០១៣ កំណើន​ឥណទាន​កើន​ឡើង​ប្រហែល ៣០ ភាគរយ​ក្នុង​មួយ​ឆ្នាំ ហើយ​អនុបាត​ប្រាក់​កម្ចី​ធៀប​ទៅ​នឹង​ប្រាក់​បញ្ញើ​ជិត ១០០ ភាគរយ។ ចំណុច​នេះ S&P សន្និដ្ឋាន​ថា វិស័យ​ធនាគារ​នឹង​នៅ​តែ​ងាយ​ទទួល​រងគ្រោះ​ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង និង​អនុបាត​រួម​តូច។ ...

Eddie Morton
http://bit.ly/1zYvZCf