អ្នកកាសែតត្រូវសន្តិសុខវាយចេញទៅព្យាបាលនៅថៃ
អ្នកកាសែតម្នាក់នៅវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលទទួលរងការវាយដំយ៉ាងធ្ងន់ធ្ងរដោយកម្លាំងសន្តិសុខនៅក្នុងការវាយបង្ក្រាបមួយកាលដើមខែនេះបានចាកចេញទៅ ប្រទេសថៃ កាលម្សិលមិញដើម្បីវះកាត់របួសហើយគ្រោងដាក់បណ្តឹងទៅតុលាការទៅលើអ្នកដែលបានវាយប្រហាររូបគាត់នៅសប្តាហ៍ក្រោយ។ អ្នកកាសែត VOD ឈ្មោះ ឡាយ សាមាន អាយុ ២៧ឆ្នាំ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនរួមទាំងអ្នកកាសែតស្រីនិងអ្នកថតរូប បានទទួលរងការវាយប្រហារដោយសន្តិសុខ ខណ្ឌដូនពេញ ដែលបានចាប់ផ្តើមសំដៅទៅរកអ្នកសង្កេតការណ៍និងក្រុមអ្នកកាសែត ខណៈពួកគេកំពុងរង់ចាំឃ្លាំមើលការប្រមូលផ្តុំរបស់គណបក្សប្រឆាំងនៅជិតទីលានប្រជាធិបតេយ្យកាលថ្ងៃ ទី២ ខែឧសភា។ លោក សាមាន ដែលទទួលរងការវាយដំយ៉ាងធ្ងន់ធ្ងរត្រង់ក្បាលបានថ្លែងកាលម្សិលមិញថា ឥឡូវនេះលោកកំពុងទទួលរងរោគសញ្ញាធ្ងន់ធ្ងរត្រង់ថ្គាមដែលកើតចេញពីការវាយប្រហារនោះ។ … លោក កាំង តុងងី មន្រ្តីផ្នែកទំនាក់ទំនងនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលកំពុងជួយលោក សាមាន ក្នុងការដាក់ពាក្យបណ្តឹងបានអំពាវនាវឲ្យអ្នកដែលបានប្រព្រឹត្តការវាយប្រហារទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ … លោក តុងងី មិនបានថ្លែងទៀតថា តើបទចោទអ្វីដែលត្រូវដាក់ ឬចោទទៅលើនរណាប៉ុន្តែបានថ្លែងថា CCIM នៅកំពុងពិគ្រោះយោបល់ជាមួយអ្នកជំនាញច្បាប់។ លោកក៏បានអះអាងផងដែរថា លោក សាមាន បានបង្ហាញកាតអ្នកកាសែតត្រឹមត្រូវនៅពេលមានការវាយប្រហារនោះ។ …
មាស សុខជា
http://postkhmer.com/national/1-national-news/114237-2014-05-13-03-54-19