Beeline នឹងដាក់ឲ្យប្រើសេវា 4G ឆ្នាំនេះ
ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ Beeline បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនគ្រោងនឹងផ្តល់បច្ចេកវិទ្យា 4G ដល់អតិថិជននៅចុងឆ្នាំនេះ។ លោក ហួត វ៉ាន់ថន ប្រធានក្រុមហ៊ុន Sotelco ដែលផ្តល់សេវាទូរស័ព្ទ Beeline បានឲ្យភ្នំពេញប៉ុស្តិ៍ថា បច្ចេកវិទ្យា 4G នេះនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅភ្នំពេញនៅអំឡុងចុងឆ្នាំនេះ ហើយក៏បានសន្យានាំមកជាមួយនូវសេវាបណ្តាញទូរស័ព្ទប្រសើរជាងមុន ដើម្បីឈរជើងក្នុងទីផ្សារ។ លោកថ្លែងថា៖ «យើងគ្រប់គ្នាសុទ្ធ តែដឹងហើយថា ទីផ្សារទូរគមនាគមន៍កម្ពុជាមានភាពចង្អៀតខ្លាំងណាស់នាពេល បច្ចុប្បន្ន។ សង្គ្រាមតម្លៃ និងការបន្ថែមទឹកប្រាក់សន្ធឹកសន្ធាប់បានក្លាយជារឿងធម្មតាទៅហើយ »។ …
ចាន់ មុយហុង
http://postkhmer.com/business/business/113008-beeline-4g-