Beeline នឹង​ដាក់​ឲ្យ​ប្រើ​សេវា 4G ឆ្នាំ​នេះ​

ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ Beeline​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្រុម​ហ៊ុន​គ្រោង​​នឹង​ផ្តល់​បច្ចេក​វិទ្យា 4G​ ដល់​អតិ​ថិ​ជន​នៅ​ចុង​ឆ្នាំ​នេះ​។​ លោក​ ហួត​ វ៉ាន់​ថន​ ប្រធាន​ក្រុម​ហ៊ុន​ Sotelco​ ដែល​ផ្តល់​សេវា​ទូរស័ព្ទ​ Beeline​ បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​​ថា ​បច្ចេក​វិទ្យា ​4G​ នេះ​​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​​ភ្នំពេញ​នៅ​អំ​ឡុង​ចុង​ឆ្នាំ​នេះ​ ហើយ​ក៏​បាន​សន្យា​នាំ​មក​ជា​មួយ​នូវ​សេវា​បណ្តាញ​ទូរស័ព្ទ​ប្រសើរ​ជាង​មុន​ ដើម្បី​ឈរ​ជើង​ក្នុង​ទីផ្សារ​។ លោក​ថ្លែង​ថា​៖ «​យើង​គ្រប់​គ្នា​សុទ្ធ​ តែ​ដឹង​ហើយ​ថា ​ទីផ្សារ​ទូរគម​នាគ​មន៍​កម្ពុជា​មាន​ភាព​ចង្អៀត​ខ្លាំង​ណាស់​នា​ពេល​ បច្ចុប្បន្ន។​ សង្គ្រាម​តម្លៃ​ និង​ការ​បន្ថែម​ទឹក​ប្រាក់​សន្ធឹក​សន្ធាប់​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ ​»។​ ...

ចាន់ មុយហុង
http://postkhmer.com/business/business/113008-beeline-4g-