នាយករដ្ឋមន្ត្រីជំរុញឲ្យបន្តបង្ក្រាបបទល្មើសនេសាទទូទាំងប្រទេស
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសុក្រ ក្នុងឱកាសបិទសន្និបាតការងាររបស់ក្រសួង កសិកម្ម បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាននិងមន្រ្តីជំនាញពាក់ព័ន្ធបន្តពង្រឹងការបង្រ្កាបបទល្មើសនេសាទបន្ថែមទៀតខណៈដែលករណីបង្រ្កាបបទល្មើសនេសាទទូទាំងប្រទេសថយចុះនៅក្នុង ឆ្នាំ២០១៣។ លោក ហ៊ុន សែន បានថ្លែងថា ការកែទម្រង់ស៊ីជម្រៅវិស័យជលផលរាជរដ្ឋាភិបាលបានសម្រេចលុបឡូត៍ នេសាទទាំងអស់ទុកជូនពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារនិងធ្វើជាកន្លែងអភិរក្សជលផលក្នុងនោះអាជ្ញាធរមូលដ្ឋាន ខេត្ត និងមន្រ្តីជំនាញបន្តការងារពង្រឹងករណីបង្រ្កាបបទល្មើសនេសាទក្នុងគោលបំណងលុបបំបាត់ការនេសាទបែបអនាធិបតេយ្យ។ លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ “ការងារពាក់ព័ន្ធជលផលមិនត្រូវមើលរំលង គឺគណៈអភិបាលខេត្តទូទាំងប្រទេសនិងមន្រ្តីជលផលត្រូវពង្រឹងការបង្រ្កាបបទល្មើសនេសាទ ដើម្បីរក្សាធនធានជលផលឲ្យបានគង់វង្ស”។ …
សែន ដាវិត
http://postkhmer.com/national/1-national-news/112598-2014-03-31-03-15-31