ជនរងគ្រោះពីការបណ្តេញចេញពីបឹងកក់តវ៉ានៅស្ថានទូតសិង្ហបុរី
ប្រជាពលរដ្ឋដែលត្រូវគេបណ្តេញចេញមួយក្រុមតូចមកពីតំបន់បឹងកក់ រាជធានីភ្នំពេញ បានតវ៉ានៅមុខស្ថានទូតសិង្ហបុរីកាលពីព្រឹកម្សិលមិញ ប្រឆាំងនឹងផែនការមួយរបស់ក្រុមហ៊ុនសិង្ហបុរី ក្នុងការទិញដីនៅក្នុងតំបន់បឹងកក់ ជាដីដែលពួកគាត់និយាយថា គេបានបណ្តេញពួកគាត់ចេញដោយខុសច្បាប់។ ប្រជាពលរដ្ឋប្រហែល៣.០០០គ្រួសារត្រូវបានបណ្តេញចេញពីបឹងកក់តាំងពី២០០៨ ដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យថ្លៃៗ ដោយក្រុមហ៊ុនឯកជនរបស់លោក ឡាវ ម៉េងឃិន ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/18160/