សកម្ម​ជន​ដី​​ធ្លីជាង​​ ៥០០ ​នាក់​នឹង​មក​ស្តាប់​​ការ​កាត់​ក្តី​តំណាង​ ១១ នាក់ នៅឧ​ទ្ធរណ៍

សកម្មជនដីធ្លី​និងព្រះ​សង្ឃ ប្រមាណ​ជាង​ ៥០០ អង្គ-នាក់ គ្រោង​នឹង​ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​រង់​ចាំ​ស្ដាប់​លទ្ធផល​នៃ​ការ​ជំនុំ​ជម្រះ​​លើ​សំណុំ​រឿង​ចោទ​ប្រកាន់​ស្ត្រី​បឹងកក់​និង​ព្រះ​សង្ឃ​ចំនួន​ ១១ អង្គ-នាក់។ នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​អ្នក​ស្រី​ ប៊ូវ សោភា សកម្មជន​ដី​ធ្លី​តំណាង​ប្រជាសហគមន៍​បឹងកក់ កាល​ពី​ម្សិល​មិញ។ អ្នក​ស្រីបន្ត​ថា​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​សកម្ម​ជន​ដីធ្លី និងព្រះ​សង្ឃ​ចំនួន​ ១១ ​អង្គ/នាក់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​នៃ​សហគមន៍​បឹង​កក់ នឹង​ត្រូវ​នាំ​ខ្លួន​មក​សាលា​ឧទ្ធរណ៍ ដើម្បី​ធ្វើ​ការ​ជំនុំ​ ជម្រះ​ទោស។ ហេតុ​ដូច្នេះ ទើប​ពួក​គាត់ និង ព្រះ​សង្ឃ ព្រម​ទាំង​អ្នក​គាំទ្រ​មក​ពី​សហគមន៍​មួយ​ចំនួន​ទៀត សរុប​ប្រមាណ​ជាង​ ៥០០ អង្គ-នាក់ គ្រោង​នឹង​ទៅ​ជួប​ប្រជុំ​គ្នា​នៅ​មុខ​សាលា​ឧទ្ធរណ៍ ដើម្បី​ឃ្លាំ​មើល​ដំណើរការ​ជំនុំ​ជម្រះ និង រង់​ចាំ​ស្ដាប់​ការ​សម្រេច​​របស់​តុលា​ការ​លើ​សំណុំ​រឿង​នេះ។ ...

ឃុត សុភចរិយា
http://bit.ly/1CEwzoB