ពលរដ្ឋ​កម្ពុជា​រក​ស៊ី​តាម​ព្រំ​ដែន​ជួប​បញ្ហា​ជីវភាព​ពេល​ថៃ​រឹត​បន្តឹង​

កាន់​ក្រដាស​ស​មួយ​ផ្ទាំង​ដែល​មាន​ឈ្មោះ​មនុស្ស​ចំនួន ១០ នាក់​ជំនួស​ឲ្យ​ការ​ទិញ​សំបុត្រ​ដោយ​បង់​ថ្លៃ ១០ បាត​ដើម្បី​ឆ្លង​ដែន​ចូល​ផ្សារ​ព្រំដែន ប្រទេស​ថៃ ទិញ​និង​ដឹក​ជញ្ជូន​ទំនិញ​នោះ ត្រូវ​បាន​រឹត​បន្តឹង បន្ទាប់​ពី​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​រដ្ឋាភិបាល​ចាំ​ផ្ទះ​ថៃ​ដោយ​របប​យោធា​កាល​ពី​ថ្ងៃ ទី​២២ ខែ​ឧសភា មក។ អង្គុយ​លើ​ម៉ូតូ​ដែល​មាន​កន្ទុយ​រឺម៉ក​សម្រាប់​ដឹក​ទំនិញ​ក្រោម​កំដៅ​ថ្ងៃ​ក្តៅ​ហែង លោក ឌួង សាវ៉ាន់ អាយុ ៤៥​ឆ្នាំ ដែល​ជា​អ្នក​ឆ្លង​ចូល​ទឹក​ដី​ថៃ​ដឹក​ទំនិញ​ឲ្យ​គេ​តាម​ច្រក អូរស្មាច់ នោះ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ខាង​ភាគី​ថៃ​គេ​រឹត​បន្តឹង​សន្តិសុខ​ខ្លាំង​ជាង​មុន បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា។ ពលរដ្ឋ​កម្ពុជា​ដែល​ប្រកប​របរ​នៅ​តាម​ជាយ​ដែន​ដែល​ធ្លាប់​តែ​ឆ្លង​ចូល​ដោយ​បង់​តែ ១០ បាត​នោះ​ឥឡូវ​ត្រូវ​ធ្វើ​សំបុត្រ​មួយ​ដែល​អាច​ចូល​បាន​គ្នា ១០​នាក់ ហើយ​ត្រូវ​ត្រឡប់​ចូល​ទឹក​ដី​កម្ពុជា​វិញ​មុន​ម៉ោង ៥ ល្ងាច។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «ពួក​យើង​ជា​អ្នក​ដឹក​បន្លែ​យ៉ាប់​ណាស់​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នេះ យើង​ចូល​ទៅ​គេ​ត្រួត​ពិនិត្យ​យើង ៤ កន្លែង​ហើយ​នៅ​ពេល​ចូល​វិញ គេ​ហៅ​ឈ្មោះ បើ​យើង​អត់​មាន​ឈ្មោះ​គេ​ចាប់​មិន​ឲ្យ​ចូល​ទឹក​ដី​យើង​វិញ​ទេ»។ …

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1kEiSLB