ប្រជាពលរដ្ឋនៅបុរីកីឡាដាក់បណ្តាសាក្រុមហ៊ុននិងអាជ្ញាធរ
កាលពីម្សិលមិញ អ្នកភូមិសហគមន៍បុរីកីឡាបានដាក់បណ្ដាសាមនុស្សដែលពួកគាត់និយាយថា ទទួលខុសត្រូវចំពោះការធ្វើឲ្យ ជីវិតរបស់ពួកគាត់លំបាកវេទនាចាប់តាំងពីបានបណ្ដេញពួកគាត់ដោយហិង្សាចេញពីផ្ទះសំបែងរបស់ខ្លួនកាលពីពីរឆ្នាំមុន។ នៅក្នុងការវិវឌ្ឍចុងក្រោយបំផុតពាក់ព័ន្ធវិវាទដីធ្លីដ៏អូសបន្លាយនេះ កម្លាំងសន្តិសុខ និងនគរបាលបង្ក្រាបបាតុកម្ម កាលពីសប្ដាហ៍មុនបានបង្ខំអ្នកភូមិឲ្យចាកចេញពីអគារនៅទំនេរដែលពួកគាត់បានចូលទៅកាន់កាប់នៅ ក្បែរកន្លែងដែលពួកគាត់ប្រក់កៅស៊ូតង់ស្នាក់នៅនោះ ដោយបណ្ដាលឲ្យមនុស្សប្រាំ មួយនាក់រងរបួស។ កាលពីម្សិលមិញ អ្នកភូមិបុរីកីឡាប្រហែល២០នាក់បានបួងសួងឲ្យព្រលឹងដូនតារបស់ខ្លួនជួយរកដំណោះស្រាយឲ្យពួកគាត់នៅឯព្រះអង្គដងកើទល់មុខព្រះបរមរាជវាំង ដែលនៅទីនោះពួកគាត់បានដាក់ដីមួយថាសយកពី កន្លែងដែលពួកគាត់រស់នៅ និងបានអុជធូប។ លោក ពេជ្រ លឹមឃួន អ្នកនាំពាក្យសហគមន៍បុរីកីឡាបានមានប្រសាសន៍ថា “ យើងសូមដាក់បណ្ដាសាអ្នកដែលបានយកដីរបស់យើង។ សូមឲ្យការរកស៊ីរបស់ពួកគេវិនាសអន្តរាយ និងរស់នៅមិនបានសេចក្ដីសុខលុះណាតែពួកគេប្រគល់ដីឲ្យយើងវិញ”។ …
អូន ភាព និង Lauren Crothers
http://www.cambodiadailykhmer.com/news/10985/