ប្រជាពលរដ្ឋ​នៅ​បុរី​កីឡា​ដាក់​បណ្តាសា​ក្រុមហ៊ុន​និង​អាជ្ញាធរ​

កាលពី​ម្សិលមិញ​ ​អ្នក​ភូមិ​សហគមន៍​បុរី​កីឡា​បាន​ដាក់​បណ្ដាសា​មនុស្ស​ដែល​ពួក​គាត់​និយាយ​ថា​ ​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្វើ​ឲ្យ​ ជីវិត​របស់​ពួក​គាត់​លំបាក​វេទនា​ចាប់តាំងពី​បាន​បណ្ដេញ​ពួក​គាត់​ដោយ​ហិង្សា​ចេញពីផ្ទះ​សំបែង​របស់​ខ្លួន​កាលពី​ពីរ​ឆ្នាំ​មុន​។​ ​នៅ​ក្នុង​កា​រវិ​វ​ឌ្ឍ​ចុង​ក្រោយ​បំផុត​ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ដ៏​អូស​បន្លាយ​នេះ​ ​កម្លាំង​សន្តិសុខ​ និង​នគរបាល​បង្ក្រាប​បាតុកម្ម​ កាលពី​ស​ប្ដា​ហ៍​មុន​បាន​បង្ខំ​អ្នក​ភូមិ​ឲ្យ​ចាក​ចេញពី​អគារ​នៅ​ទំនេរ​ដែល​ពួក​គាត់​បាន​ចូល​ទៅ​កាន់កាប់​នៅ​ ក្បែរ​កន្លែង​ដែល​ពួក​គាត់​ប្រក់​កៅស៊ូ​តង់​ស្នាក់​នៅ​នោះ​ ​ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ប្រាំ​ មួយ​នាក់​រង​របួស​។​ ​កាលពី​ម្សិលមិញ​ ​អ្នក​ភូមិ​បុរី​កីឡា​ប្រហែល​២០​នាក់​បាន​បួងសួង​ឲ្យ​ព្រលឹង​ដូនតា​របស់​ខ្លួន​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពួក​គាត់​នៅ​ឯ​ព្រះ​អង្គ​ដង​កើ​ទល់មុខ​ព្រះ​បរមរាជវាំង​ ដែល​នៅ​ទីនោះ​ពួក​គាត់​បាន​ដាក់​ដី​មួយ​ថាស​យក​ពី​ ​កន្លែង​ដែល​ពួក​គាត់​រស់នៅ​ ​និង​បាន​អុជ​ធូប​។​ ​លោក​ ពេជ្រ​ លឹ​ម​ឃួ​ន​ អ្នកនាំពាក្យ​សហគមន៍​បុរី​កីឡា​បាន​មាន​ប្រសាសន៍​ថា​ “​ យើង​សូម​ដាក់​បណ្ដាសា​អ្នក​ដែល​បាន​យក​ដី​របស់​យើង​។​ ​សូម​ឲ្យ​ការ​រកស៊ី​របស់​ពួក​គេ​វិនាស​អន្តរាយ​ ​និង​រស់នៅ​មិន​បាន​សេចក្ដីសុខ​លុះណាតែ​ពួក​គេ​ប្រគល់​ដី​ឲ្យ​យើង​វិញ​”​។​ …

អូន ភាព និង Lauren Crothers
http://www.cambodiadailykhmer.com/news/10985/