ក្រុមហ៊ុនស្រាបៀរអង្គរព្រមបន្ថែមប្រាក់ខែបុគ្គលិក $៣០
បុគ្គលិកជាង ១០០០ នាក់ធ្វើការនៅរោងចក្រផលិតស្រាបៀរអង្គរ ក្នុង ខេត្តព្រះសីហនុ បានព្រមចូលធ្វើការវិញ បន្ទាប់ពីទទួលបានការដំឡើងប្រាក់បៀវត្សរ៍ប្រចាំខែក្នុងម្នាក់ៗ ៣០ ដុល្លារធ្វើឲ្យប្រាក់ខែគោលរបស់ពួកគេបានឡើងដល់ ១៥០ ដុល្លារក្រោយពីការចរចាក្នុងពេលធ្វើកូដកម្មកាលពីចុងសប្តាហ៍មុន។ លោក ឆេង សុភក្តិ នាយករដ្ឋបាលក្រុមហ៊ុនរោងចក្រផលិតស្រាបៀរអង្គរនៅ ខេត្តព្រះសីហនុ បានឲ្យដឹងកាលពីម្សិលមិញថា និយោជកបានធ្វើការដោះស្រាយជូនតាមការស្នើសុំរបស់បុគ្គលិក និងកម្មករដែលតវ៉ា ហើយបានសម្រេចដំឡើងប្រាក់ខែឲ្យពួកគេក្នុងម្នាក់ៗ ៣០ ដុល្លារ លើប្រាក់ខែបច្ចុប្បន្នគិតចាប់ពី ខែឧសភា នេះតទៅ។ លោកថ្លែងថា៖ «មិនមែនដំឡើងឲ្យតែអ្នកតវ៉ានោះទេ គឺថៅកែដំឡើងឲ្យគ្រប់គ្នាមានគ្នាសរុបជាង ១ ពាន់នាក់ក្នុងម្នាក់ៗ ៣០ ដុល្លារបន្ថែមទៀតសូម្បីតែផ្នែករដ្ឋបាលយើងក៏បានដែរ។ ពួកគាត់ចូលធ្វើការវិញតាំងពីថ្ងៃ ទី៩ ឧសភា មកព្រោះពួកគាត់ព្រមទទួលយកគ្រប់គ្នា»។ …
ឆាយ ច័ន្ទនីដា
http://postkhmer.com/national/1-national-news/114158-2014-05-12-02-40-56