កិច្ចសហការ​​រវាង​​អង្គការ​វិស័យ​ឯកជន និង​រដ្ឋ​សម្រាប់​​គម្រោង​លំនៅឋាន​គឺជា​ក្តីសង្ឃឹម​សម្រាប់​ប្រជាជន​ក្រីក្រ

ទោះបី​មាន​ការ​ដាក់​ចេញ​នូវ​គម្រោង​អភិវឌ្ឍន៍​សំណង់​លំនៅឋាន​សម្រាប់​ទីផ្សារ​ប្រជាជន​មាន​ជីវភាព​មធ្យម​ក៏ដោយ ក៏​ការ​ផ្តល់​ឲ្យ​ផ្ទះ​សំបែង​ដែល​មាន​គុណភាព​ល្អ​ដល់​ប្រជាជន​ក្រីក្រ​នៅ​​តែ​ចោទ​ជា​បញ្ហា​ជាពិសេស​អ្នក​រស់នៅ​តំបន់​ក្រីក្រ​។ ខណៈ​ដែល​​តម្លៃ​ដី​ឡើង​ថ្លៃ​នៅ​តាម​តំបន់​ទីប្រជុំជន និង​ទីក្រុង​នៃ​ប្រទេស​កម្ពុជា​ប្រជាជន​អ្នក​ត្រូវ​ការ​ផ្ទះ​សំបែង​ដែល​មាន​តម្លៃ​ទាប​ទាំង​នោះ​ត្រូវ​បាន​ផ្លាស់​ចេញ​ពី​ឱកាស​នៃ​ការ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​នៅក្នុង​ទីក្រុង​។

យោង​តាម​អ្វី​ដែល ភ្នំពេញ ប៉ុស្តិ៍ អចលនទ្រព្យ​លើក​មក​ពិភាក្សា​នៅ​ពេល​នេះ​ខណៈ​ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពីរ​បាន​ចូលរួម​បំពេញ​ចន្លោះ​នៃ​ទីផ្សារ​សំណង់​គេហដ្ឋាន​ទាំង​នេះ​ដោយ​ពួកគេ​ឈរ​លើ​គោលដៅ​រួម​មួយ​។ វា​ក៏​បាន​បង្កើត​នូវ​កិច្ចសហការ​រួម​គ្នា​មួយ​នឹង​វប្បធម៌​នៃ​ការ​សន្ទនា​ដោយ​ចំហរ​វាង​ភាគី​ឯកជន សាធារណៈ និង​ស្ថាប័ន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ​។ …

James Whitehead
http://bit.ly/1M8qJSK