បណ្តាញ​ជួញដូរ​ផ្លូវភេទ​ជ្រៀត​ចូល​ជ្រៅ​ក្នុង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​កម្ពុជា

បណ្តាញ​ជួញដូរ​ផ្លូវភេទ​មួយ​ដែល​បាន​ជ្រៀត​ចូល​​ជ្រៅ​ក្នុង​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់ កម្ពុជា​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បាន​រួម​បញ្ចូល​នូវ​មន្ត្រី​រដ្ឋាភិបាល «ជាន់ខ្ពស់» ​បាន​ធ្វើការ​រាប់​ឆ្នាំ​ដើម្បី​លាក់​បាំង​​​ក្រុម​រកស៊ី​ផ្លូវភេទ​ជនជាតិ​​វៀតណាម ហើយ​ប្រមូល​​ថ្លៃ​ការពារ​ពី​​ផ្ទះបន​ខុស​ច្បាប់​នៅក្នុង​រាជធានី​ភ្នំពេញ​។ បណ្តាញ​នេះ​ត្រូវ​បាន​​លាតត្រដាង​លើក​ដំបូង​នៅពេល​ដែល​សមាជិក​បណ្តាញ​ច្រើន​នាក់​ត្រូវ​បាន​ផ្តន្ទាទោស កាលពី​ឆ្នាំ ២០១១។ ប៉ុន្តែ​ទូរលេខ​សម្ងាត់​មួយ​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​ភ្នំ​ពេញ ប៉ុស្តិ៍ ទទួល​បាន​ក្រោម​សំណើ​តាម​ច្បាប់​ស្តីពី​សេរីភាព​ព័ត៌មាន និង​បទសម្ភាស​ជាមួយ​នឹង​មន្រ្តី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ថ្នាក់​​​កំពូល និង​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​ក្រុម​បាន​បង្ហាញ​ព័ត៌មាន​ថ្មី​ស្ដីពី​លទ្ធភាព​របស់​ក្រុម​នេះ។ បណ្តាញ​នេះ​ហាក់បី​ដូចជា បាន​បាត់បង់​អំណាច​របស់​ខ្លួន​​ច្រើន ចាប់​តាំងពី​មេ​ម្នាក់​របស់​បណ្តាញ​ដែល​នៅពេល​នោះ​ គឺជា​អតីត​នាយ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​ភ្នំពេញ គឺ​លោក អៀម រតនា ត្រូវ​បាន​​ផ្តន្ទាទោស​ដោយ​កំបាំង​មុខ​កាលពី​ឆ្នាំ ២០១១ ឲ្យ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ ពី​បទ​ប៉ុនប៉ង​ជួល​ជន​បង្កប់​ក្នុង​ជួរ​នគរបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។ ...

Daniel Pye, តាំង វីដា និង Alice Cuddy
http://bit.ly/1QQB7OL