កម្ពុជា វៀតណាម ថៃប្តេជ្ញាបង្កើតច្រកព្រំដែនសេដ្ឋកិច្ចរវាងប្រទេសទាំងបី
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោករវាងកម្ពុជាទៅកាន់ប្រទេសថៃនិងវៀតណាមអាចនឹងបញ្ចប់ជាស្ថាពរនៅមុនឆ្នាំ២០១៥ ដែលនឹងនាំប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់ប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងប្រទេសទាំងបី។ នេះបើតាមមន្ត្រីជំនាញនានា។ ក្នុងក្របខ័ណ្ឌនៃការពង្រីកសក្ដានុពលសេដ្ឋកិច្ចរួមគ្នានេះ បណ្ដាប្រទេសនៃមហាអនុ តំបន់ទន្លេមេគង្គទាំង៦ តាំងពីឆ្នាំ១៩៩៨មក បានកំណត់យកតំបន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ៣ដោយផ្អែកទៅតាមទីតាំងដែលមានព្រំដែនរួមគ្នា ក្នុងនោះមានច្រករបៀងសេដ្ឋកិច្ចខាងកើត-លិច ដែលភ្ជាប់ប្រទេសវៀតណាម ឡាវ ថៃ ភូមា។ ច្រករបៀងជើង-ត្បូងមានប្រទេសចិន ឡាវ ថៃ វៀតណាមនិងភូមា ហើយនឹងច្រក របៀងសេដ្ឋកិច្ចខាងត្បូង ដែលរួមមានកម្ពុជា ថៃ និងវៀតណាម។ នៅក្នុងការបង្កើតច្រករបៀងសេដ្ឋកិច្ចនេះ បណ្ដាប្រ ទេសជាសមាជិកត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពង្រឹងវិស័យទេសចរណ៍ កសាងវារីអគ្គិសនី និងការទប់ស្កាត់ ជំងឺឆ្លងរាតត្បាតជាដើម ប្រយោជន៍ដើម្បីពង្រឹងខឿនសេដ្ឋកិច្ចឲ្យបានរឹងមាំព្រមគ្នា។ …
ឃួន ធារ៉ា
http://khmer.voanews.com/content/cambodia-aiming-for-road-connectivity-in-2015/1924678.html