កម្ពុជា​ វៀតណាម ​ថៃ​ប្តេជ្ញា​បង្កើត​ច្រក​ព្រំដែន​សេដ្ឋ​កិច្ច​​រវាង​ប្រទេស​ទាំង​បី

ការ​ត​ភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ​គោក​រវាង​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​និង​វៀតណាម​អាច​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​មុន​ឆ្នាំ​២០១៥ ដែល​នឹង​នាំ​ប្រយោជន៍សេដ្ឋ​កិច្ច​ជា​ច្រើន​ដល់​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​ទាំង​បី។​ នេះ​បើ​តាម​មន្ត្រី​ជំនាញ​នានា។​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​រួម​គ្នា​នេះ ​បណ្ដា​ប្រទេស​នៃ​មហា​អនុ
តំបន់​ទន្លេ​មេគង្គ​ទាំង​៦ ​តាំង​ពី​ឆ្នាំ​១៩៩៨​មក ​បាន​កំណត់​យក​តំបន់​ច្រក​របៀង​សេដ្ឋ​កិច្ច​សំខាន់ៗ​៣​ដោយ​ផ្អែក​ទៅ​តាម​ទីតាំង​ដែល​មាន​ព្រំដែន​រួម​គ្នា​ ក្នុង​នោះ​មាន​ច្រក​របៀង​សេដ្ឋ​កិច្ច​ខាង​កើត-លិច ​ដែល​ភ្ជាប់​ប្រទេស​វៀតណាម​ ឡាវ​ ថៃ​ ភូមា។​ ច្រក​របៀង​ជើង-ត្បូង​មាន​ប្រទេស​ចិន ឡាវ​ ថៃ ​វៀតណាម​និង​ភូមា​ ហើយ​នឹង​ច្រក​
របៀង​សេដ្ឋកិច្ច​ខាង​ត្បូង ​ដែល​រួម​មាន​កម្ពុជា ​ថៃ និង​វៀតណាម។​ នៅ​ក្នុង​ការ​បង្កើត​ច្រក​របៀង​សេដ្ឋកិច្ច​នេះ​ បណ្ដា​ប្រ
ទេស​ជា​សមាជិក​ត្រូវ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ទាំង​ផ្លូវ​គោក​ ផ្លូវទឹក​ 
និង​ផ្លូវ​អាកាស​ ពង្រឹង​វិស័យ​ទេសចរណ៍ ​កសាង​វារីអគ្គិសនី និង​ការ​ទប់ស្កាត់
​ជំងឺ​ឆ្លង​រាតត្បាត​ជា​ដើម ប្រយោជន៍​ដើម្បី​ពង្រឹង​ខឿន​សេដ្ឋ​កិច្ច​ឲ្យ​បាន​រឹងមាំ​ព្រម​គ្នា។​ ...

ឃួន ធារ៉ា
http://khmer.voanews.com/content/cambodia-aiming-for-road-connectivity-in-2015/1924678.html