បារាំង​ផ្តល់​ឥណទាន​សម្បទាន​ជាង ​$១២០ លាន លើ​គម្រោង​ចំនួន ​២

ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) បាន​​ផ្តល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា​នូវ​ទឹក​ប្រាក់​​ចំនួន ​១១៨ លាន​អឺរ៉ូ (ប្រមាណ​ ១២១ ​លាន​​ដុល្លារ​អាមេរិក) ​សម្រាប់​គម្រោង ២ គឺ​គម្រោង​​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​បាក់ខែង និង​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការ​ប្រកួត​ប្រជែង។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​កាល​ពី​ថ្ងៃ​​ទី ២៤ ខែ​ធ្នូ បាន​ឱ្យ​ដឹង​ថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​លោកស្រី​ Ophe’lie Bourhis នាយិកា​ AFD ប្រចាំ​នៅ​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ទាំង ២ ​នេះ កាល​ពី​ថ្ងៃ​ទី ​២៤ ​ខែ​ធ្នូ។ …

រី សុចាន់
https://bit.ly/2tqa8L2