តំណាងរាស្ត្រ​អូស្ត្រាលី​ថ្កោលទោស​ការ​ប្រើ​ហិង្សា​លើ​កម្មករ​កម្ពុជា​

ការ​ពិភាក្សា​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ កម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សភា​ អូស្ត្រាលី​ កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​ ការងារ​ (Labor​ Party)​ ដែល​ជា​គណបក្សប្រឆាំង​បាន​លើក​ឡើង​អំពី​សំណើ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ អូស្ត្រាលី​ ធ្វើការ​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ​កាត់ដេរ​ និង​សុំ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​បាតុករ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​។​ ​លោកស្រី​ Clare​ O’Neil​ ដែល​តំណាង​ឲ្យ​អាណិកជន​ ខ្មែរ​‑​អូស្ត្រាលី​ ជាង​ ២០០០​ នាក់​នៅ​មណ្ឌល​ Victoria​ របស់​លោកស្រី​ បាន​ចោទប្រកាន់​រដ្ឋមន្ត្រី​ការ​បរទេស​លោកស្រី​ Julie​ Bishop​ ថា​ ធ្វើ​ជា​ស្ងៀមស្ងាត់​មិន​និយាយ​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​មក​រាជធានី​ភ្នំពេញ​កាលពី​ខែ​មុន​។​ … ​លោក​ Laurie​ Ferguson​ ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​ការងារ​ដែល​បាន​ហៅ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ កម្ពុជា​ ថា​ អាក្រក់​មិន​អាច​ទទួលយក​បាន​បាន​ថ្លែង​ថា​៖​ «​ស្ថានភាព​នេះ​មិន​ផ្តល់​នូវ​ចំណាប់​អារម្មណ៍ល្អ​ណាមួយ​ទេ​ អំពី​ក្តី​បារម្ភ​ ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ដែល​ក្នុង​ជំនួប​នោះ​ពួក​គេ​និយាយ​ថា​ កម្ពុជា​ គឺជា​កន្លែង​ស័ក្តិសម​សម្រាប់​ជនភៀសខ្លួន​»​។​ … ​

Kevin Ponniah
http://www.postkhmer.com/national/1-national-news/111614-2014-03-07-03-27-32