កម្ពុជា​ជាប់​ជា​ប្រទេស​មាន​ទាសករ​លំដាប់ ទី១៤ ក្នុង​ប្រទេស ១៦៧

មនុស្ស​ប្រមាណ​ជាង ១៥៥ ០០០ នាក់​ក្នុង ប្រទេស​កម្ពុជា កំពុង​រស់​នៅ​ដូច​ទាសករ។ នេះ​បើ​តាម​សន្ទស្សន៍​សកល​ចេញ​នៅ​សប្តាហ៍​នេះ។ សន្ទស្សន៍​ទាសករ​សកល ឆ្នាំ​២០១៤ ចេញ​ពី​ថ្ងៃ​ចន្ទ​ដោយ​មូលនិធិ Walk Free Foundation ជា​អង្គការ​មាន​មូលដ្ឋាន​ក្នុង ប្រទេស​អូស្ត្រាលី បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា ទី១៤ ក្នុង​ចំណោម​ប្រទេស ១៦៧ ទូទាំង​ពិភពលោក ចំពោះ​ការ​មាន​ភាព​ជា​ទាសករ​ច្រើន​ដែល​ក្នុង​នោះ​ប្រជា​ពលរដ្ឋ​ប្រមាណ ១៥៥ ៨០០ នាក់​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភាព​ជា​ទាសករ​ឬ​មាន​ចំនួន​ប្រមាណ ១,០២៩២ ភាគ​រយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា។ …

Alice Cuddy
http://bit.ly/14JnBfc