ពាណិជ្ជករយល់ផ្សេងគ្នាពីឥទ្ធិពលតម្លៃអង្កររបស់ថៃ
ពាណិជ្ជករនៅក្នុងឧស្សាហកម្មអង្ករកម្ពុជា បានលើកឡើងពីការយល់ឃើញផ្សេងគ្នាពីផលប៉ះពាល់របស់កម្ពុជា ខណៈរដ្ឋាភិបាលថៃដាក់ចេញគោលនយោបាយក្នុងការធ្វើឲ្យមានស្ថិរភាពតម្លៃសម្រាប់រដូវខាងមុខនេះ។ លោក កាន់ គន្ធី អគ្គនាយកក្រុមហ៊ុន Battambang Rice Investment បាននិយាយថា តម្លៃអង្ករក្រអូបកម្ពុជានឹងរក្សាបានតម្លៃថេររហូតដល់ឆ្នាំក្រោយ។ លោកបន្តថា បច្ចុប្បន្នតម្លៃអង្ករក្រអូបកម្ពុជាលក់ក្នុងតម្លៃ ៨៥០ ដុល្លារក្នុងមួយតោនធ្លាក់ចុះពីតម្លៃ ៩៣០ ដុល្លារធៀបនឹងឆ្នាំមុន បណ្ដាលមកពីការបញ្ចេញអង្ករចេញពីស្តុកលើសចំនួនពី ប្រទេសថៃ ទៅកាន់ទីផ្សារពិភពលោក។ …
ចាន់ មុយហុង
http://bit.ly/1zf82bm