មន្ត្រី​កម្ពុជា​បារម្ភ​ពី​ការ​កាត់​ជំនួយ​និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក​ ​ខណៈ​ទំនាក់ទំនង​មាន​ភាព​រកាំរកូស

ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ «សមិទ្ធផល​ ​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា» កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ​លោក​ ​អ៊ុច បូររិទ្ធ​ ​រដ្ឋមន្រ្តី​ស្តី​ទី​ក្រសួង​ការ​បរទស​កម្ពុជា​ ​បាន​ថ្លែង​ទៅ​កាន់​មន្រ្តី​ជាន់ខ្ពស់​ស្ថាប័ន​ជាតិ​ ​និង​អង្គការ​សង្គម​ស៊ីវិល​ជាង​៦០​នាក់​ ​ដោយ​លើក​ឡើង​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា-អាមេរិក តាំង​ពី​ឆ្នាំ​១៩៥០​ ​រហូត​ដល់​បច្ចុប្បន្ន។​ លោក​មាន​ប្រសាសន៍​ថា​ ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​សហរដ្ឋ​អាមេរិក​មាន​ភាព​តានតឹង​ក្នុង​ពេល​ថ្មីៗ​នេះ​ ​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ​(NDI) ​របស់​រដ្ឋាភិបាល​អាមេរិក​ ​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ ​ព្រម​ទាំង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​អ្នក​ជាប់​ទោស ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក​មក​កម្ពុជា​វិញ។​ …

កាន់ វិច្ឆិកា
https://khmer.voanews.com/a/cambodia-official-expressed-concerns-over-economic-sanction-from-us-as-ban-relations-arose/4048561.html