កម្ពុជា​មើលឃើញ​កំណើន​ដ៏​ធំ​មួយ​ ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​ ក្នុង​ត្រីមាស​ទី​មួយ​

​វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា​ បាន​ទទួល​ការ​វិនិយោគ​សរុប​ចំនួន​ ៨៥១​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​បី​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​ គឺ​កើនឡើង​ ៣១១​ភាគរយ​ បើ​ធៀប​នឹង​ចំនួន​ទឹកប្រាក់​វិនិយោគ​ ២០៧​ លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ យោង​តាម​តួលេខ​ផ្លូវការ​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​ក្នុងអំឡុងពេល​ចាប់ពី​ ខែមករា​ ដល់​ខែមីនា​ ឆ្នាំ​នេះ​ ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​គម្រោង​សាងសង់​ចំនួន​៥០​ ហើយ​ចំនួន​នេះ​បាន​កើនឡើង​ ៣៩​ភាគរយ​ ពី​គម្រោង​ចំនួន​៣៦​ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ … ​

បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=219820