កម្ពុជា​និង​អាមេរិកមាន​កង្វល់​រួម​គ្នា​អំពី​ទំនប់វា​រី​អគ្គិសនី​ឡាវ

កាលពី​ម្សិលមិញ បន្ទាប់ពី​ជំនួប​ជាមួយ​អ្នក​ការទូត​អាមេរិក​ដែល​កំពុង​បំពេញ​ទស្សនកិច្ច លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​មាន​កង្វល់​ដូចគ្នា​នឹង​ប្រទេស​កម្ពុជា​អំពី​ទំនប់​វារីអគ្គិសនីដ៏​ចម្រូង​ចម្រាស ដែល​ប្រទេស​ឡាវ​មាន​ផែនការ​សង់​តាម​ដង​ទន្លេ​មេគង្គ។

ទាំង​ប្រទេស​កម្ពុជា ទាំង​ប្រទេស​វៀតណាម បារម្ភ​ថា ទំនប់​វារី​អគ្គិសនី​ដនសាហុង កម្លាំង​២៥៦​មេហ្គាវ៉ាត់ នៅ​ប្រទេស​ឡាវ​ភាគ​ខាង​ត្បូង នឹង​បំផ្លាញ​ធនធាន​ត្រីដ៏​មាន​សារៈ​សំខាន់ នៅ​ទន្លេ​មេគង្គ​ក្រោម និង​ដៃ​ទន្លេ​នានា។ ...

អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/19038/