ប្រទេសកម្ពុជាងាយរងគ្រោះបំផុតដោយសារការលាងលុយ
យោងតាមស្ថាប័នសន្ទស្សន៍ពិភពលោកដែលចេញផ្សាយកាលពីខែមុនបានឲ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសទី៣ដែលងាយរងគ្រោះបំផុតដោយសារការសម្អាតលុយ និងការផ្តល់ហិរញ្ញប្បទានភេរវកម្មនៅលើពិភពលោក ពោលគឺនៅលំដាប់បន្ទាប់ពីប្រទេសអីុរ៉ង់ និងប្រទេសអាហ្វហ្គានីស្ថាន។
សន្ទស្សន៍ប្រឆាំងការលាងលុយ ដែលផ្សព្វផ្សាយដំបូងដោយវិទ្យាស្ថានបាសែល ស្តីពីអភិបាលកិច្ច មានមូលដ្ឋាននៅប្រទេសស្វីសកាលពីឆ្នាំ២០១២ បានកំណត់យក១៦២ប្រទេសក្នុងការពិនិត្យមើលនៅឆ្នាំនេះ ដាក់ពិន្ទុពីសូន្យដល់១០ ដោយមានពិន្ទុកាន់តែខ្ពស់បង្ហាញថាគ្រោះថ្នាក់កាន់តែខ្លាំង។ …
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/19091/