លទ្ធផលឆ្នោតឃុំសង្កាត់បង្ហាញសញ្ញាវិជ្ជមានសម្រាប់ប្រជាធិបតេយ្យ ទោះបីមានការគំរាម
អ្នកវិភាគ និងសកម្មជនសហគមន៍ខ្មែរអាមេរិកាំងមួយចំនួនមើលឃើញពីសញ្ញាវិជ្ជមាននៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ការសន្និដ្ឋាននេះកើតមានឡើងក្រោយពេលការបោះឆ្នោតឃុំ-សង្កាត់បានបង្ហាញឱ្យឃើញនូវសំឡេងគាំទ្រប្រហាក់ប្រហែលគ្នារវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។ …