កាកបាទក្រហមកម្ពុជាសាងសង់សណ្ឋាគារប្រណីតកម្ពស់ប្រាំមួយជាន់នៅក្នុងខេត្តព្រះវិហារ
កាកបាទក្រហមកម្ពុជា ដែលចាត់ទុកខ្លួនឯងថាជាអង្គការមនុស្សធម៌ធំបំផុតនៅក្នុងប្រទេសកម្ពុជា កំពុងសាងសង់សណ្ឋាគារប្រណីតមួយដែលមានកម្ពស់ប្រាំមួយជាន់នៅក្នុងក្រុងព្រះវិហារ។ ក្រុមមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងកាលពីម្សិលមិញថា សណ្ឋាគារនេះនឹងត្រូវប្រើដើម្បីរកប្រាក់ចំណូលឲ្យកាកបាទក្រហមកម្ពុជា។ សណ្ឋាគារនេះកំពុងតែត្រូវបានសាងសង់ដោយសាខាកាកបាទក្រហមរាជធានីភ្នំពេញនិងព្រះវិហាររបស់កាកបាទក្រហមកម្ពុជា។ លោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨មក។ …
ឃី សុវឌ្ឍី
http://www.cambodiadailykhmer.com/news/12976/