កាកបាទក្រហមកម្ពុជា​សាងសង់​សណ្ឋាគារ​ប្រណីត​កម្ពស់​ប្រាំ​មួយ​ជាន់​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​

កាកបាទក្រហមកម្ពុជា ​ដែល​​ចាត់​ទុកខ្លួន​ឯងថា​​ជា​អង្គការ​មនុស្ស​​ធ​ម៌​​​ធ​ំបំផុត​​​នៅក្នុង​ប្រទេសកម្ពុជា​​ កំពុងសាងសង់​សណ្ឋាគារ​ប្រណីត​មួយ​ដែល​មានកម្ពស់​​ប្រាំមួ​យ​​ជាន់​​​នៅក្នុង​ក្រុង​ព្រះ​វិហារ​។ ក្រុម​​​មន្ត្រី​រដ្ឋាភិបាល​​​បា​ន​ឲ្យ​ដឹង​កា​ល​​ពី​ម្សិល​មិញថា ​សណ្ឋាគារ​​នេះ​​​នឹង​​ត្រូវ​​ប្រើ​ដើម្បី​​រក​ប្រាក់​ចំណូល​​ឲ្យកាក​បាទ​ក្រហម​កម្ពុជា​។ សណ្ឋាគារ​​នេះ​កំពុងតែ​​​ត្រូវ​បាន​​សាងសង់​​​ដោយសាខា​កាកបាទ​ក្រហម​រាជ​ធានី​ភ្នំពេញ​និងព្រះ​វិហារ​​របស់​​កាកបាទ​ក្រហម​កម្ពុជា។ លោកស្រី ប៊ុន រ៉ានី ​ភរិយា​​​របស់​លោក​​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ជា​ប្រ​ធាន​កាក​បាទ​​ក្រហម​កម្ពុជា​​​ចាប់​​តាំងពី​​​ឆ្នាំ​១៩៩៨​មក។ ...

ឃី សុវឌ្ឍី
http://www.cambodiadailykhmer.com/news/12976/