មន្ត្រី​សិទ្ធិមនុស្ស​កម្ពុជា​ទទួល​ការ​គំរាម​សម្លាប់​ពេល​បំពេញ​ការងារ

មន្ត្រី​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត ចោទថា ​កងសន្តិសុខ​​ក្រុមហ៊ុន ​ឃុន សៀ ​​បាន​គំរាម​សម្លាប់ ក្នុង​ពេល​លោក​ចុះបំពេញ​ការងារ​នៅ​ភូមិ​បឹងកក់ ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ ជាមួយ​ក្រុមការងារ​ កាល​ពី​ថ្ងៃ​ទី៩ ឧសភា ឆ្នាំ ២០១៤។ សេចក្ដី​ប្រកាស​ព័ត៌មាន របស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះ​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៤ ឲ្យ​ដឹង​ថា លោក វណ្ណ សូផាត ត្រូវ​បាន​ក្រុម​បុរស​ស្លៀកពាក់​ស៊ីវិល​​មានគ្នា​ប្រហែល ១០ នាក់ ដែល​គេ​ជឿ​ថា ជា​កង​សន្តិសុខ​របស់​ក្រុមហ៊ុន ឃុន សៀ គំរាម​សម្លាប់​ ដោយសារលោក វណ្ណ សូផាត បាន​ចុះ​ទៅ​ថត​វីដេអូ អំពី​សកម្មភាព​របស់​ក្រុមហ៊ុន​ ឃុន សៀ ​ឈូស​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួនបីគ្រួសារ ដើម្បី​ធ្វើ​ជា​ឯកសារ​ ស្ដីពី​ការ​រំលោភ​យក​ដីធ្លី និង​ការបណ្ដេញ​ចេញ​ប្រជាពលរដ្ឋ ពីលំនៅស្ថាន​ដោយ​បង្ខំ។ …

វោហារ ជាតិ
http://www.rfa.org/khmer/news/land/force-eviction-05122014044411.html