ពលករកម្ពុជានឹងក្លាយជនរងគ្រោះដែលរងគ្រោះខ្លាំងបំផុតនៃការបះបោរប្រាក់ឈ្នួល
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ សមាគមនិយោជក បាននិយាយថាពលករកម្ពុជានឹងក្លាយជាជនរងគ្រោះចុងក្រោយ ប្រសិនបើមនុស្សមួយក្រុមតូច និងសហជីពដែលបង្កហិង្សា បន្តដាក់វិស័យឧស្សាហកម្មកាត់ដេរនិងស្បែកជើងអោយស្ថិតនៅក្រោមសភាពមិនទៀងទាត់ និងមិនអាចព្យាករណ៍ទុកជាមុនបាន តាមរយៈការបន្តទាមទារសុំតម្លើងប្រាក់ឈ្នួលបន្ថែមទៀត ខណៈពេលដែលឧស្សាហកម្មនេះមិនអាចមានលទ្ធភាពផ្តល់អោយបាន។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឱ្យដឹងថា បើទោះបីជាគណៈកម្មាធិការប្រឹក្សាការងារបានធ្វើសេចក្តីសម្រេចរួចហើយទៅលើប្រាក់ឈ្នួលអប្បបរមាថ្មីនេះ តាមរយៈការបោះឆ្នោតសម្លេងភាគច្រើន ក៏ប៉ុន្តែមនុស្សមួយក្រុមតូច និងសហជីពដែលបង្កហិង្សា បន្តជាមួយនឹងការគំរាមកំហែងប្រចាំថ្ងៃ តាមរយៈការធ្វើការធ្វើកូដកម្ម បាតុកម្ម និងការរំខាននៅកន្លែងធ្វើការ។ …
បុគ្គលិកសារព័ត៌មាន The Daily Star
http://www.thedailystar.net/business/cambodian-workers-to-be-hardest-hit-victims-of-wage-unrest-13761