ប្រជាពលរដ្ឋ​ខ្មែរ​ ​និង​កូរ៉េ​ជា​ច្រើន​រយ​នាក់​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ ​សេ​អ៊ូ​ល​ 

ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ​បាន​ធ្វើការ​តវ៉ា​នៅ​មុខ​សាលាក្រុង​សេ​អ៊ូ​ល​កាលពី​ម្សិលមិញ​ ​ដោយ​ទាមទារ​រក​យុត្តិធម៌​ឲ្យ​កម្មករ​កាត់ដេរ​ចំនួន​ប្រាំ​នាក់​ ​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នគរបាល​កាលពី​ថ្ងៃ​ទី​៣ ​ខែមករា​ ​និង​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ​សែន​ ​ចុះ​ចេញពី​តំណែង​។​ ​ដោយសារ​តែ​ការ​តវ៉ា​ជា​សា​ធារ​ណោៈ​ត្រូវ​បាន​ហាមប្រាម​គ្មាន​ពេល​កំណត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ​គឺជា​បាតុកម្ម​ដ៏​ធំ​បំផុត​ ​ដោយសារ​តែ​មានការ​ប្រមូលផ្តុំ​យ៉ាងច្រើន​ ​ហើយ​សកម្មភាព​តវ៉ា​បាន​ប្រព្រឹត្ត​ទៅ​នៅ​ជុំវិញ​ពិភពលោក​ ​ចាប់តាំងពី​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី​៣ ​ខែមករា​ ​ដែល​បាន​បាញ់ប្រហារ​លើ​កម្មករ​រោងចក្រ​កាត់ដេរ​ ​ដែល​ធ្វើ​កូដកម្ម​ប្រដាប់​ដោយ​ដុំ​ថ្ម​ ​និង​ដប​សាំង​។ ...

Colin Meyn
http://www.cambodiadailykhmer.com/news/9302/