រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ការនាំចេញអង្កររបស់ប្រទេសកម្ពុជានឹងកើនដល់១លានតោនក្នុងឆ្នាំ២០១៥
កាលពីថ្ងៃអង្គារ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជាបានរំពឹងថានឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការនាំចេញអង្ករ០១លានតោននៅឆ្នាំ២០១៥។
“កម្ពុជា បាននាំចេញអង្ករជាង ៤០០,០០០តោន ក្នុងឆ្នាំ២០១៣ ហើយកម្ពុជានៅមានរយៈពេលពីរឆ្នាំបន្ថែមទៀត ក្នុងការឆ្ពោះទៅរកគោលដៅ។ ដូច្នេះ ខ្ញុំជឿជាក់ថា ប្រទេសនេះអាចឈានដល់គោលដៅនេះ” ឯកឧត្តមបានមានប្រសាសន៍ ខណៈពេលពិធីចុះហត្ថលេខាមួយរវាង ក្រុមហ៊ុនកម្ពុជា Amru Rice និង ក្រុមហ៊ុនសាជីវកម្ម ហាន់វ៉ា (Hanwha) របស់ប្រទេសកូរ៉េខាងត្បូង ។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទាំងពីរនេះ នឹងធ្វើការរួមគ្នាក្នុងការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ីផ្សេងៗទៀត។ …
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2014-01/21/c_133062965.htm