​ជម្រក​សត្វព្រៃ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​

ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ក្នុង​ប្រទេស​កម្ពុជា​ គឺជា​និមិត្តរូប​នៃ​ការ​គ្រប់គ្រង​ព្រៃឈើ​ដ៏​ទន់ខ្សោយ​របស់​ប្រទេស​។​ ដែនជម្រកសត្វព្រៃ​ប្រហែល​ ២០០០​ គីឡូ​ម៉ែត្រការ៉េ​ ដែល​មាន​ទំហំ​ប្រហែល​បី​ដង​នៃ​ប្រទេស​សិង្ហ​បុរី​ ត្រូវ​បាន​បាត់បង់​ដោយសារ​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​ ទោះបីជា​តំបន់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ដែនជម្រកសត្វព្រៃ​ក៏​ដោយ​។​ ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ត្រូវ​បាន​បង្កើត​ឡើងជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៩៣​ ដែល​មាន​ចម្ងាយ​៥​ម៉ោង​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ គ្របដណ្តប់​ផ្ទៃដី​ ២.៤២៥​ គីឡូម៉ែត្រ​ក្រឡា​ ដែល​នៅ​ឆ្នាំ​២០០០​ មាន​ត្រឹមតែ​ ១.៩៩០​ គីឡូម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ​ ហើយ​កាលពី​ឆ្នាំ​មុន​ចំនួន​នោះ​បាន​ធ្លាក់​ចុះ​ដល់​ ៩៧០​ គីឡូម៉ែត្រ​ក្រឡា​។​ …

Jason Thomas
https://theaseanpost.com/article/cambodias-sanctuaries-under-threat