ស្ថានភាពអាជីវកម្មនៅសួនកាណាឌីយ៉ាស្ងប់ស្ងាត់
នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ធម្មតា ផ្លូវធំមួយក្នុងសួនឧស្សាហកម្មកាណាឌីយ៉ាដែលមានរោងចក្រកាត់ដេរជាច្រើនអមសងខាងគឺជាទីដែលមានភាពអ៊ូអរ ដោយសារមានកម្មករ និងកម្មការិនីរោងចក្រជាច្រើនដើរទៅវិញទៅមក។ សួន ឧស្សាហកម្មកាណាឌីយ៉ាដែលប្រមូលផ្តុំដោយរោងចក្រជាង៤០ និងមានកម្មករជាង១៣ ០០០ នាក់បម្រើការជាប្រចាំ បានជួយបង្កើតមុខរបររាប់រយកន្លែងដល់អាជីវករតូច ធំ នៅតំបន់នោះ។ ជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃឈប់សម្រាក តូបលក់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងហាងលក់ម្ហូបអាហារផ្សេងៗតែងមានភាពអ៊ូអរដោយសារមនុស្សម្នាជាច្រើនដើរទិញអីវ៉ាន់។ … អារម្មណ៍ភ័យខ្លាច លាយឡំនឹងភាពតក់ស្លុតចំពោះស្ថានការតានតឹងរវាងកម្មករ និង សមត្ថកិច្ចរហូតមានផ្ទុះអាវុធ បានធ្វើឲ្យកម្មករ កម្មការិនីភាគច្រើនសម្រេចចិត្តទៅភូមិកំណើតជាបណ្តោះអាសន្ន។ នៅមានកម្មករ កម្មការិនីភាគតិចប៉ុណ្ណោះដែលនៅបន្តស្នាក់នៅ។ នេះបើតាមការអះអាងរបស់ កម្មការិនី ស្រី អូន អាយុ ២៣ ឆ្នាំដែលបម្រើការនៅក្នុងរោងចក្រដេរសម្លៀកបំពាក់មួយក្នុង សួនឧស្សាហកម្មកាណាឌីយ៉ា។ ស្រីអូនបានប្រៀបប្រដូចតំបន់ឧស្សាហកម្មដែលតែងមានមនុស្ស រស់នៅកុះករ«ដូចជាទីក្រុងដែលអត់មានមនុស្សនៅអ៊ីចឹង»។ … ប៉ុន្តែអ្វីៗមានការប្រែប្រួល យ៉ាងខ្លាំងចាប់ពីថ្ងៃសុក្រទី៣ ខែមករា គឺជាពេលដែលមនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់ដោយសារការបង្រ្កាប របស់កងកម្លាំងមានសមត្ថកិច្ច។ ការបង្រ្កាបនេះធ្វើឡើងបន្ទាប់ពីមានកម្មកររាប់រយនាក់បានចេញមក ធ្វើបាតុកម្មនៅតាមបណ្តោយផ្លូវវេងស្រេងខាងមុខតំបន់ឧស្សាហកម្មកាណាឌីយ៉ា ហើយបានតទល់ជាមួយកម្លាំងសមត្ថកិច្ចដល់មានហិង្សា។ តំបន់ ឧស្សាហកម្មដែលធ្លាប់តែមានភាពអ៊ូអរ បានក្លាយជាស្ងាត់ជ្រងំ។ …
ហ៊ គីមសាយ និង Joseph Freeman
http://postkhmer.com/index.php/business/business/108807-2014-01-06-04-17-58