ស្ថានភាព​អាជីវកម្ម​នៅ​សួន​កាណាឌីយ៉ា​ស្ងប់ស្ងាត់

នៅ​រៀងរាល់​ថ្ងៃ​ចុងសប្តាហ៍​ធម្មតា ផ្លូវ​ធំ​មួយ​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ដែល​មាន​រោងចក្រ​កាត់ដេរ​ជាច្រើន​អម​សងខាង​គឺ​ជា​ទី​ដែល​មាន​ភាព​អ៊ូអរ ដោយសារ​មាន​កម្មករ និង​កម្មការិនី​រោងចក្រ​ជាច្រើន​ដើរ​ទៅវិញ​ទៅមក។ សួន ឧស្សាហកម្ម​កាណាឌីយ៉ា​ដែល​ប្រមូលផ្តុំ​ដោយ​រោងចក្រ​ជាង​៤០ និង​មាន​កម្មករ​ជាង​១៣ ០០០ នាក់​បម្រើ​ការ​ជា​ប្រចាំ បាន​ជួយ​បង្កើត​មុខរបរ​រាប់​រយ​កន្លែង​ដល់​អាជីវករ​តូច ធំ នៅ​តំ​បន់​នោះ​។ ជា​រៀងរាល់​ថ្ងៃ ជាពិសេស​ថ្ងៃ​ឈប់​សម្រាក តូប​លក់​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ហាង​លក់​ម្ហូប​អាហារ​ផ្សេងៗ​តែង​មាន​ភាព​អ៊ូអរ​ដោយសារ​មនុស្សម្នា​ជាច្រើន​ដើរ​ទិញ​អីវ៉ាន់​។ ... អារម្មណ៍​ភ័យខ្លាច លាយឡំ​នឹង​ភាព​តក់ស្លុត​ចំពោះ​ស្ថានការ​តានតឹង​រវាង​កម្មករ និង សមត្ថកិច្ច​រហូត​មាន​ផ្ទុះ​អាវុធ បាន​ធ្វើឲ្យ​កម្មករ កម្មការិនី​ភាគច្រើន​សម្រេច​ចិត្ត​ទៅ​ភូមិ​កំណើត​ជា​បណ្តោះអាសន្ន​។ នៅ​មាន​កម្មករ កម្មការិនី​ភាគ​តិច​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ស្នាក់​នៅ​។ នេះ​បើ​តាម​ការ​អះអាង​របស់ កម្មការិនី ស្រី អូន អាយុ ២៣ ឆ្នាំ​ដែល​បម្រើការ​នៅក្នុង​រោងចក្រ​ដេរ​សម្លៀកបំពាក់​មួយ​ក្នុង សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​។ ស្រីអូន​បាន​ប្រៀបប្រដូច​តំបន់​ឧស្សាហកម្ម​ដែល​តែង​មាន​មនុស្ស រស់នៅ​កុះករ​«ដូចជា​ទីក្រុង​ដែល​អត់​មាន​មនុស្ស​នៅ​អ៊ីចឹង​»​។ ... ប៉ុន្តែ​អ្វីៗ​មាន​ការ​ប្រែប្រួល យ៉ាង​ខ្លាំង​ចាប់ពី​ថ្ងៃ​សុក្រ​ទី​៣ ខែ​មករា គឺជា​ពេល​ដែល​មនុស្ស​៤​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយសារ​ការ​បង្រ្កាប របស់​កងកម្លាំង​មាន​សមត្ថកិច្ច​។ ការ​បង្រ្កាប​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​កម្មករ​រាប់​រយ​នាក់​បាន​ចេញ​មក ធ្វើ​បាតុកម្ម​នៅ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង​ខាង​មុខ​តំបន់​ឧស្សាហកម្ម​កាណាឌីយ៉ា ហើយ​បាន​តទល់​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដល់​មាន​ហិង្សា​។ តំបន់ ឧស្សាហកម្ម​ដែល​ធ្លាប់​តែ​មាន​ភាព​អ៊ូអរ បាន​ក្លាយ​ជា​ស្ងាត់ជ្រងំ។ ...

ហ៊ គីមសាយ និង Joseph Freeman
http://postkhmer.com/index.php/business/business/108807-2014-01-06-04-17-58