សែនសុខ នឹង​ក្លាយ​ជា​ទិសដៅ​ថ្មី​នៃ​ការ​វិនិយោគ​អាផាតមិន

ខណ្ឌ​ចំការមន និង​ខណ្ឌ​ទួលគោក​​ នឹង​នៅ​តែ​បន្ត​​​​ស្រូប​យក​​ការ​វិនិយោគ​​ក្នុង​វិស័យ​អាផាតមិន​​កាន់​តែ​ច្រើន​ ខណៈ​ខណ្ឌ​​សែនសុខ​នឹង​ក្លាយ​ជា​​ទិសដៅ​ថ្មី​មួយ ស្រប​ពេល​ដែល​​​ចំនួន​អាផាតមិន​​ក្នុង​រាជធានី​ភ្នំពេញ​នឹង​កើន​ ៣ ដង​នៅ​ឆ្នាំ​ ២០​៣០។ របាយ​ការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ VTrust Appraisal ដែល​​​ចេញ​​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​​ ​បង្ហាញ​​ថា បច្ចុប្បន្ន​នៅ​​​ភ្នំពេញ​អាផាតមិន​ភាគ​ច្រើន​​​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំការ​មន ​ដោយ​​មាន​ចំនួន​ ២៣០ ​គម្រោង​ស្មើ​នឹង ៥ ៨២០​យូនីត​ ឬ ៦៤​ ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​ទីផ្សារ​ទាំង​មូល ខណៈ​​​ខណ្ឌ​ទួលគោក​មាន​ចំនួន ​៥៦ ​គម្រោង ស្មើ​នឹង​ ១ ៤៤៦​ យូនីត ឬ ១៦ ភាគរយ​នៃ​ចំណែក​ទីផ្សារ​។ ...

ហ៊ឹន ពិសី
https://bit.ly/2SeGDTI