កម្ពុជាបានស្នើឱ្យអាល្លឺម៉ង់ទិញឥណទានកាបូន
ប្រទេសកម្ពុជាបានស្នើឱ្យប្រទេសអាល្លឺម៉ង់ទិញឥណទានកាបូនមួយចំនួនដែលទទួលបានពីការការពារធនធានធម្មជាតិ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេងបានស្នើសុំនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ដែលបានបញ្ចប់កាលពីម្សិលមិញ។ របាយការណ៍នោះបាននិយាយថា ប្រទេសកម្ពុជាបានស្នើសុំប្រទេសអាឡឺម៉ង់សិក្សាពីលទ្ធភាព និងបង្កើតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាផ្លូវការរវាងប្រទេសទាំងពីរ លើបញ្ហាអាទិភាពដូចជា ការប្រឆាំងនឹងបទល្មើសឆ្លងដែន ការបណ្តុះបណ្តាលលើវិស័យសន្តិសុខ និងកំណែទម្រង់វិមជ្ឈការ។ …
ឃី សុវុទ្ធី
https://www.khmertimeskh.com/50646972/carbon-credits-on-table-with-germany/