ក្រុមប្រឹក្សាធម្មនុញ្ញ​ អនុម័ត​វិសោធនកម្ម​ច្បាប់​សហជីព

ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ម្សិលមិញ​បាន​ត្រួតពិនិត្យ និង​បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​មាត្រា​ចំនួន​ ១០ នៃ​ច្បាប់​ស្ដីពី​សហជីព ខណៈ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​យល់ថា ច្បាប់​សហជីព​នៅតែ​មាន​ការរឹតត្បិត​លើ​សហជីព​។ សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា ៣,១៧, ២០,២១, ២៧,២៨, ២៩,៥៤, ៥៥, និង ៥៩ នៃ​ច្បាប់​ស្ដីពី​សហជីព​ដែល​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម នស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃទី​ ១៧ ខែ​សភា ឆ្នាំ​ ២០១៦»​។ ច្បាប់​នេះ​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ចុង​ខែ​វិច្ឆិកា ហើយ​ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ដោយ​គ្មាន​ការកែប្រែ​។ …

នៀម ឆេង
https://bit.ly/2QexXgf